loading...
Loading...

Tuesday, January 10, 2017

កូនប្រុសកំណាចផ្ទុះកំហឹង លើកជើងហក់ធាក់ម្តាយ ៥ជើងផ្ទួនៗ ដោយសារតែមិនឲ្យវាលេងទូរស័ព្ទ!!

loading...

Loading...

ប្រទេសចិន៖ មហាជនជាច្រើនសម្តែងការហួសចិត្ត ទៅនិងរឿងនឹកស្មានមិនដល់ ចំពោះទង្វើសិលធម៍ក្មេងប្រុសម្នាក់ ដែលហ៊ានលើកជើង ហក់ធាក់ម្តាយរបស់គេទាំងកំរោល បន្ទាប់ពីម្តាយរបស់គេ បដិសេធមិនឲ្យលេងទូរស័ព្ទ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន ប្រតិកម្មរិះគន់យ៉ាងខ្លាំងៗ។

វីដេអូឃ្លីបខ្លីដែលមានរយៈពេលប្រមាណជា ៨វិនាទីនេះ បានបង្ហាញឲ្យឃើញថា ជីដូនរបស់ក្មេងប្រុសនេះព្យាយាមយកខ្លួនឈរពាំង ការពារស្រ្តីជាម្តាយ ពីការហក់ធាក់របស់ចៅប្រុស។

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។ ក្មេងប្រុសមិនត្រូវបានបង្ហាញអត្តសញ្ញាណនេះ ត្រូវបានគេជឿជាក់ថា មានអាយុប្រហែលជា ១០ឆ្នាំ។ ចំពោះមូលហេតុដែលបណ្តាលឲ្យ កើតមានរឿងរ៉ាវយ៉ាងដូច្នេះឡើងនោះ ក៏ដោយសារតែក្មេងប្រុសនេះ បានខឹងនឹងម្តាយរបស់គេជាខ្លាំង ដែលហាមប្រាមមិនឲ្យគេលេងទូរស័ព្ទស្មាតហ្វូន។

ទោះបីជាយ៉ាងក្តី អ្នកលេងបណ្តាញសង្គមមួយចំនួន ក៏បានបញ្ចេញនៅលើបណ្តាញសង្គមដែរថា៖

«វាគឺជាកំហុសរបស់ឪពុកម្តាយ មិនមែនជាកំហុសរបស់កូនទេ។ ឪពុកម្តាយត្រូវតែចេះ បង្រៀនណែនាំពីឥរិយាបថរបស់កូន» ។ រីឯអ្នកផ្សេងទៀត បានបញ្ចេញមតិដែរថា «ប្រសិនបើក្មេងប្រុសនេះ ជាកូនរបស់ខ្ញុំ ហើយធ្វើចឹងវិញនោះ ខ្ញុំប្រាកដជាទះឲ្យហូរសំបោរតែម្តង» ៕

គួរឲ្យដឹងដែរថា បន្ទាប់ពីទស្សនាវីដេអូនេះហើយ អ្នកជំនាញម្នាក់ក៏បានឲ្យដឹងដែរថា វាមិនមែនជាលើកទីមួយ ដែលទើបតែកើតមានឡើងនោះទេ ព្រោះថាមានរឿងរ៉ាវជាច្រើន ដូចគ្នានេះដែរ ដែលតែងតែកើតឡើងជាញឹកញាប់ក្នុងប្រទេសចិន។ អ្វីដែលគួរធ្វើនោះ ឪពុកម្តាយគ្រប់រូប គួរណាស់ត្រូវតែចេះ ប្រៀនប្រដៅ ឬដាក់វិន័យលើកូនៗរបស់ពួកគេ តាមវិធីសាស្រ្តមួយដែលល្អ ចៀសវាងកូនៗរបស់ខ្លួនចេញមក មានភាពច្រងាងកាងបែបនេះ៕



ប្រភព៖ Shanghaiist
ប្រែសម្រួល៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email