loading...
Loading...

Saturday, January 14, 2017

ភ្ញាក់ផ្អើលពេញបណ្ដាញ​សង្គម​!! បុរស​​វ័យ ២២ឆ្នាំម្នាក់មាន​ជើងដល់ទៅ ​៤ ឯណុះ...ពីព្រោះ!!

loading...

Loading...

ប្រទេស​​ឥណ្ឌា​​៖ បុរស​ជនម្នាក់​​ បាន​ធ្វើ​​ឲ្យ​មនុស្ស​ជាច្រើន​សម្ដែង​អារម្មណ៍​​អាណិត​អាសូរ​ ក្រោយ​​ឃើញ​​រូប​ថត​​របស់​គាត់​មាន​ជើង​​ដល់​ទៅ​​៤​ ត្រូវ​​បង្ហោះ​លើ​​បណ្ដាញ​សង្គម​។ លោក​ Arun Kumar មាន​អាយុ​២២​ឆ្នាំ ​​រស់​នៅ​រដ្ឋ​​ Uttar Pradesh ​ភាគ​ខាង​ជើង​ប្រទេស​​ឥណ្ឌា ​​ដោយ​មាន​​ជើង​​​ដុះ​​អម​ចង្កេះ​​ចំនួន​​ពីរ​ផ្សេង​ទៀត។ ​ជើង​​មួយ​​ដុះ​កោង​វែង​ធ្លាក់​ត្រឹម​ជង្គង់ ​និង​​មួយ​ទៀត​ប្រវែង​​មួយ​ថ្នាំងដៃ។

ទោះ​​បី​ជា​គាត់​​រស់​នៅ​ក្នុង​ស្ថានភាព​បែប​​នេះ​អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ​ដោយ​​មិន​បាន​ព្យាបាល​ក្ដី ពេលនេះ​ Arun បាន​​សម្រេច​ចិត្ត​ស្វែង​រក​​ជំនួយ​តាម​​​អ៊ីនធឺណិត​​ហើយ។ ក្រុម​​គ្រូពេទ្យ​​ជំនាញ​​​មក​ពី​​​មន្ទីរពេទ្យ​ Fortis Hospital នៅ​ទីក្រុង​ញ៉ូដេលី បាន​​ឆ្លើយ​តប​​តាម​ការ​​អង្វរករ​​របស់​​ Arun និង​បាន​​រៀប​ចំ​តេស្ត​​​មើល​ថា​ តើ​អាច​ព្យាបាល​​បាន​ឬ​យ៉ាងណា?

Arun បញ្ជាក់​ថា​​ "ប្រសិន​​បើ​​អាច​វះកាត់​បាន ក្រុម​គ្រូពេទ្យ​​នឹង​​​កាត់​ជើង​​ដុះ​ពីក្រោយ​ទាំង​នេះ​ចេញ ហើយ​ខ្ញុំ​អាច​រស់​នៅ និង​ដើរ​បាន​​ដូច​គេ​ធម្មតា"។

កាល​​​ទើប​កើត​ ឪពុកម្ដាយ​របស់​​បុរស​កម្សត់​ខាង​លើ ​​បាន​ចំណាយ​ពេល​​ដល់​ទៅ​​៥​ឆ្នាំ​​ នាំ​គាត់​​ទៅ​​​មន្ទីរពេទ្យ​ជា​ច្រើន​​នៅ​ទូទាំង​ប្រទេស​ដើម្បី​ព្យាបាល​ ប៉ុន្តែ​​មិន​អាច​រក​បាន​ឡើយ​ រហូត​​ដល់​គាត់​ធំ​ពេញ​វ័យ​​​​តែម្ដង។ ពួក​​គាត់​ក៏​​បាន​​នាំ​កូន​ប្រុស​​​​ត្រលប់​មក​ផ្ទះ​វិញ​​ ហើយ​រៀន​​​រស់​​នៅ​ទាំង​ស្ថានភាព​​បែប​​ហ្នឹង​​ទៅ។

ពេល​នេះ លោក​​វេជ្ជបណ្ឌិត​​ Sharma នៃ​ក្រុម​​គ្រូពេទ្យ​ខាង​លើ​ បាន​រក​ឃើញ​​ថា​ Arun ​ក៏​មាន​​ត្រគាក​​២​ដែរ​ និង​​កំពុង​​​ស្កេន MRT និង​CT Scan​ ​ឆ្លុះ​កាំរស្មី​អិច ដើម្បី​​ស្វែង​យល់​ពី​​ផល​ប៉ះពាល់​​​​​​​ត្រង់​​កន្លែង​ឆ្អឹង​ភ្ជាប់​គ្នា ​តម្រង់​នោម​ បង្ហួរនោម និង​ប្លោក​នោម​បន្ថែម​​ផង​ដែរ៕










ប្រភព៖ Metro

loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email