Loading...

Wednesday, January 11, 2017

នារីម្នាក់ដាច់ចិត្ត ប្រកាស​លក់ខ្លួន ដើម្បី​ឆ្កែជាទីស្រឡាញ់!!


​អាមេរិក ​៖ តាម​ប្រភពពី Metro ឱ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ បាន​ប្រកាស​លក់ខ្លួន​ក្នុង​វ៉េប​​សាយ ដើម្បី​បាន​​លុយ​​​​បង់ថ្លៃ​វះកាត់​ឱ្យសត្វ​ឆ្កែ​របស់​នាង​ ។

ក្រោយ​ពី​បាន​បង្ហោះ​ចូល​ក្នុង​វេ​ប​សាយ​រួច​មក នាង Christy Cutliff អាយុ​៤២​ឆ្នាំ បាន​រក​ឃើញ​អ្នក​ចាប់អារម្មណ៍​នឹង​រូប​នាង ដោយ​សុខចិត្ត​ទិញ​នាង​ក្នុង​តម្លៃ១,៣០០​ដុល្លារ សម្រាប់​ការ​ណាត់ជួប​មួយ​ដង ​។ បុរស​ម្នាក់​នោះ​ មានឈ្មោះ​ថា Frank Befera អាយុ៤៧​ឆ្នាំ​។ ក្នុងវ៉េប​​សាយ​ដែល​នាង​បាន​បង្ហោះ​ចូល ហៅ​ថា «What’s Your Price» ឬ «តើ​តម្លៃ​អ្នក​ប៉ុន្មាន​»។

និយាយ​ពី​ឆ្កែ​របស់​នាង Christy វិញ​ វា​មានឈ្មោះ​ថា Foxy អាយុ​៩​ឆ្នាំ ដែល​មាន​ដុំ​គីស​ជាតិ​​កំបោរ​ដុះ​នៅ​ក្នុង​ទ្រូង​។ ជំងឺ​​របស់​វា ពិតជា​តម្រូវ​ឲ្យ​មានការ​វះកាត់ ​។ ដោយសារ​តែ​មានការ​ទិញ​ខ្លួន​ពី Frank រួច​មក នាង Christy អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​ការ​វះកាត់​របស់ Foxy បាន​។ ក្រោយ​ពី​បាន​វះកាត់​ជោគជ័យ ឥលូវ​នេះ Foxy មាន​សុខភាព​ល្អ​ណាស់​។

តាំងពី​ថ្ងៃ​ដែល នាង Christy បាន​ជួប​គ្នា​ជាមួយ Frank មក ពួក​គេ​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ដល់​សព្វថ្ងៃ​។ ពោល​គឺ​ពួក​គេ​មិនមែន​ស្រឡាញ់​គ្នា​ដោយសារ​ប្រាក់​ឡើយ​។ នាង Christ និយាយ​ថា នាង​ពិតជា​សប្បាយចិត្ត​ណាស់ ពេល​ដែល​បាន​ជួប Frank ហើយ​នាង​បាន​អរគុណ​ដល់​វេ​ប​សាយ What’s Your Price យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ជួប​គ្នា​៕



No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email