Loading...

Sunday, January 8, 2017

ជារឿងអភូតហេតុឬយ៉ាងណា?? បុរសពិការភ្នែកទាំងគូម្នាក់ តស៊ូរធ្វើការសំណង់ចិញ្ចឹមជីវិតដោយខ្លួនឯង!!


ភ្នំពេញ៖ នេះពិតជាដំណឹងមួយដែលបានឮហើយ ហួសចិត្ត និងមិនគួរឲ្យជឿ ដែលបុរសពិការភ្នែកទាំងសងខាងម្នាក់មិនដែរសុំទាន បែរជាទៅធ្វើការសំណង់ដូចកមនុស្សធម្មតា ដែលមានភ្នែកភ្លឺទាំងគូដែរ។ បើដូច្នេះមែននោះ ប្រាកដជាគាត់មានសមត្ថភាពពិសេសអ្វីម្យ៉ាងហើយ ពិតជាអស្ចរ្យាណាស់។

នេះបើយោងតាមប្រភពព័ត៌មានពីវីដេអូរយៈពេលជិត ៣នាទី ផុសដោយគណនីហ្វេសប៊ុកឈ្មោះ «ក្រោមជើង មេឃថ្មី» នៅថ្ងៃ ៥ មករា​ ឆ្នាំ២០១៧ ថ្មីៗនេះ បានបង្ហាញពីសកម្មភាពបុរសម្នាក់កំពុងធ្វើការសំណង់ដូចគេ ដូចឯងធម្មតា។ បុរសក្នុងវីដេអូនោះហើយ ដែលម្ចាស់គណនីហ្វេសប៊ុកខាងលើបានអះអាងថា ពិការភ្នែកទាំងគូ។

ដំណឹងមួយនេះបានធ្វើគេភ្ញាក់ផ្អើលគ្រប់គ្នា ដែលបុរសពិការភ្នែកទាំងគូរូបនេះ តស៊ូធ្វើការស៊ីឈ្នួលធ្វើសំណង់ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ដោយខ្លួនឯង មិនពឹងផ្អែកលើអ្នកដទៃ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមការងារយើងខ្ញុំមិនទាន់ ដឹងអំពីអត្តសញ្ញាណបុរសដ៏អស្ចារ្យរូបនេះនៅឡើយទេ។ បើតាមប្រភពព័ត៌មានដដែលបានប្រាប់ថា បុរសម្នាក់នេះស្នាក់នៅផ្លូវ២៣២ សង្កាត់ ៧មករា ភ្នំពេញ៕

(អូសចុះក្រោម ដើម្បីទស្សនាវីដេអូ)




សូមទស្សនាវីដេអូនូវសកម្មភាពទាំងស្រុង៖




loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email