Loading...

Thursday, January 12, 2017

ប៉ាហីខុសបច្ចេកទេស!! រំភ្នែកយកញញួរវាយកំប៉ុង តែភ្លាត់ស្នៀតត្រូវចំក្បាល ឡើងញាក់ជើងត្រឺត (មានវីដេអូ)



ប្រទេសឥណ្ឌា៖ តាមរយៈវីដេអូ១បានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ រន្ធត់យ៉ាងខ្លាំង ដោយសារតែពួកគេបានឃើញការសម្តែងរបស់សៀកតាមជញ្ចើមថ្នល់ ឬយើងហៅថា ប៉ាហ៊ី ដោយភាពប្រថុយប្រថាន...ទីបំផុតក៏ភ្លាត់ស្នៀតមែន។

តាមរយៈប្រភពព័តឥមានបានឲ្យដឹងថា វីដេអូមួយនេះត្រូវបានថតនៅក្នុងកំឡុងថ្ងៃបុណ្យ Sikh របស់ឥណ្ឌា ដែលនៅក្នុងការសម្តែងមួយនេះ គេឃើញមានបុរស២នាក់ដេកផ្ទាល់នឹងដី ដោយមានអមជាមួយផ្លែឈើ និងកំប៉ុងនៅជុំវិញខ្លូន និងក្បាលរបស់ពួកគេ។

បន្ទាប់មកទៀត មានបុរសម្នាក់ទៀត ដែលមានរំភ្នែកដោយក្រណាត់ពណ៌ទឹកក្រូច និងដៃមានកាន់ញញួរ១យ៉ាងធំ ចេញមកធ្វើការសម្តែងដោយ យកញញួរនោះ វាយបំបែកផ្លែឈើ និងកំប៉ុងដែលនៅជុំវិញអ្នកដេកលើដីទាំង២នាក់ ខណៈភ្នែកទាំង២របស់គាត់ត្រូវបានរំបិទជិត។
គួរឲ្យដឹងដែរថា ចំពោះការសម្តែងជាមួយបុរសទីមួយ បានធ្វើឲ្យទស្សនិកជនស្ងោច​សរសើរដោយសារតែគេអាចបំបែកផ្លែឈើ និងកំប៉ុងបានទាំងអស់ដោយមិនមានបង្ករបួសស្នាមអ្វីឡើយ។

សំណាងមិនល្អចំពោះបុរសទី២ នៅពេលដែលចាប់ផ្តើមសម្តែងជាមួយបុរសទី២ ស្រាប់តែភ្លាត់ស្នៀត ធ្វើឲ្យអ្នកទស្សនាភ័យស្លន់ស្លោរតែម្តង។  គឺថាអ្នកសម្តែងបិតមុខម្នាក់នោះបានវាយចំកណ្តាលក្បាលបុរសដែលដេកនៅនឹងដីនោះ ធ្វើឲ្យគាត់ញាក់ជើងត្រឺត និងសន្លប់បាត់ស្មារតីតែម្តង។

ទោះជាយ៉ាងណា មិនមានព័ត៌មានច្បាស់ការណ៍ណាមូយដែលបង្ហាញថា បុរសរងគ្រោះនេះ នឹងទៅព្យាបាលនៅឯមន្ទីរពេទ្យ ឬមួយក៏អត់នោះទេ៕

loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email