Loading...

Thursday, January 5, 2017

ពលករខ្មែរ២៤នាក់ ចូលកាប់ឈើក្រញូង ក្នុងឧទ្យានជាតិថៃ តម្លៃជាង១លានបាត តែត្រូវសមត្ថកិច្ចថៃចាប់ខ្លូនបានម្នាក់


(ប្រទេសថៃ)៖ ពលករខ្មែរ២៤នាក់ នាំគ្នាចូលលួចកាប់ឈើក្រញូង នៅក្នុងឧទ្យានជាតិថៃ តម្លៃជាង១លានបាត តែត្រូវក្រុមទាហានថៃ និងអង្គភាពជំនាញថៃ ឃាត់ខ្លួនបានម្នាក់ នៅយប់រំលងអាធ្រាត្រ​ឈានចូល​ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅក្នុងខេត្តណាក់ខនរ៉ាចសីមា ប្រទេសថៃ។

យោងតាមមន្ដ្រី​ថៃ ដែលផ្ដល់ព័ត៌មានមកមន្ដ្រីនគរបាលកម្ពុជាជាប់ព្រំដែន បញ្ជាក់ថា ​ជនជាតិខ្មែរម្នាក់ ក្នុងចំណោមបក្ខពួកទាំង២៤នាក់ ត្រូវបានទាហានថៃ និងអង្គភាពជំនាញធ្វើការឃាត់ខ្លួន រួមជាមួយនឹងឈើគ្រញូងប្រែរូប ដែលមានតម្លៃប្រមាណជាង១លានបាត ខណៈដែលជនជាតិខ្មែររូបនេះ បានលបចូលទៅក្នុងឧទ្យានជាតិ ដែលជាតំបន់ហាមឃាត់ ដើម្បីធ្វើសកម្មភាពជញ្ជូនឈើគ្រញូង ទាំងនោះចេញពីព្រៃ​។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយ ​កម្លាំង​ជំនាញ ​សហការជាមួយ​កម្លាំងយោធាបានធ្វើការឡោមព័ទ្ធព្រៃឧទ្យាន ដែលនៅនឹងជាយ ភូមិឡាំភឿក ស្ថិតក្នុងភូមិ១ ឃុំឡាំភឿក  ស្រុកខនបុរី ខេត្តណាក់ខនរ៉ាចសីមា ប្រទេសថៃ ដោយក្នុងនោះបានប្រទះឃើញមនុស្សប្រមាណ ជាង២០នាក់ ដែលកំពុងធ្វើសកម្មភាពស្ពាយ និងជញ្ជូនដុំឈើគ្រញូងចេញពីព្រៃ ទើប​កម្លាំងបានសម្រុកឡោមព័ទ្ធដើម្បីឃាត់ខ្លួន​ប៉ុន្តែដោយសារតែយប់ងងឹតផងនោះ​ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្នាក់ដែលជាជនជាតិខ្មែរឈ្មោះ ផេង ធួន ​​អាយុ២៥ឆ្នាំ
រួមជាមួយនឹងឈើគ្រញូង ដែលបានកែច្នៃជាដុំៗ ហើយស្រេចចំនួន​២៨ដុំ បើគិតជាទឹកប្រាក់សរុបប្រហែលជាង១ លានបាត​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យរូបនោះ បានសារភាពថា ខ្លួននឹងបក្ខពួកចំនួន២៤នាក់ បានចូលមកក្នុងទឹកដីថៃ ​តាមខ្សែបន្ទាត់ព្រំដែន ក្នុងខេត្តស្រះកែវ ​តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ មកម៉្លេះ ហើយក៏បានចូលមកសំងំនៅក្នុងឧទ្យានជាតិនេះ រង់ចាំឱកាសល្អទើបចាប់ផ្តើម កាត់ឈើដើម្បីនាំចេញទៅឲ្យឈ្មួញ តែក៏ត្រូវក្រុមអង្គភាពជំនាញឃាត់ខ្លួនតែម្តង​។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញនាំយកទៅកាន់ស្នាក់ការ ដើម្បី​ធ្វើការសាកសួរបន្ត ​និងស្រាវជ្រាវរកអ្នកដែលនៅពីក្រោយខ្នង ​ដោយឡែកឈើគ្រញូងទាំងអស់  ក៏ត្រូវបានបញ្ជូនទៅរក្សាទុក នៅទីតាំងមេព្រៃជាបណ្តោះអាសន្ន​ដើម្បីចាត់ចែងតាមផ្លូវច្បាប់​៕



ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email