Loading...

Thursday, January 12, 2017

ម្តាយចាស់ជរាវ័យ ៩២ឆ្នាំម្នាក់ ត្រូវកូនតិរច្ឆាន យកទៅបង្ខាំងទុកក្នុងទ្រុង ដូចសត្វធាតុ


ចិន៖ វាពិតជារឿងដ៏គួរឲ្យរំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែក ដែលស្រ្តីវ័យចំណាស់ជនជាតិចិនម្នាក់ ត្រូវបានកូនប្រុសចិត្តអន្យតិរ្ថិយ និងកូនប្រសារស្រីចិត្តក្អែក ចាប់បង្ខាំងទុកឲ្យរស់នៅក្នុងទ្រុង ប្រៀបបីដូចគុកងងឹតគ្មានពន្លឺថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យមហាជនជាច្រើន និងអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនធំ ជះកំហឹង រិះគន់ខ្លាំងៗចំពោះទង្វើដ៏ព្រៃផ្សៃនេះផងដែរ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងតំបន់ Fengshan ខេត្ត Guangxi ប្រទេសចិន ដែលមានស្រ្តីជាម្តាយចាស់ជរា មិនត្រូវបានបង្ហាញអត្តសញ្ញាណ មានវ័យ៩២ឆ្នាំ ត្រូវបានកូនប្រុសបង្កើត រួមទាំងកូនប្រសារស្រី ទាំងពីរនាក់ប្តីប្រពន្ធ ឃុំឃាំងក្នុងគុកងងឹកដ៏ស្មោគគ្រោកមួយ អស់រយៈពេលជាច្រើនឆ្នាំ។  លើសពីនេះលោកយាយថែមទាំងមិនបានហូបចុក ឲ្យបានពេញមាត់ រួមទាំងគ្មានសម្លៀកបំពាក់អ្វី ផ្លាស់ប្តូរឲ្យបានស្អាតបាតឡើយ។

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានថតឡើង និងបង្ហោះចែកចាយជាសាធារណៈ នៅលើបណ្តាញសង្គម បានបង្ហាញយ៉ាងច្បាស់ពីទិដ្ឋភាព លោកយាយជរាវ័យ ៩២ឆ្នាំ មានរូបរាងស្គមស្គាំង កំពុងតែស្ថិតនៅក្នុងទីឃុំឃាំងដ៏អាក្រក់មួយ ត្រូវបានចាក់សោរជាប់ គ្មានពន្លឺ គគ្រិចគ្មានអនាម័យ និងថែមទាំងគ្មានគ្រែគេងសម្រាប់គាត់ឡើយ ប្រៀបបីដូចជាទ្រុងជ្រូកមួយយ៉ាងអ៉ីចឹង។

ប្រភពបានឲ្យដឹងថា រាល់ថ្ងៃលោកយាយជរាដ៏កំសត់នេះ ត្រូវបង្ខំចិត្តសម្រាន្តនៅលើបន្ទះក្តារតូចមួយ ដោយមានត្រឹមតែកូនភួយមួយ ដើម្បីដណ្តប់កាយគាត់តែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តី រឿងរ៉ាវមួយនេះក៏ត្រូវបានបែកធ្លាយ ហើយស្រ្តីចាស់ជរាខាងលើនេះ ក៏ត្រូវគេជួយសង្គ្រោះ និងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ កូនប្រុស និងកូនប្រសារស្រីរបស់លោកយាយ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីសំណាក់មន្រ្តីរដ្ឋបាលទីក្រុង Fenshan ផងដែរ។  សមត្ថកិច្ចបានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ គឺមានអាកប្បកិរិយាច្រងាងកាង និងថែមទាំងមិនស្តាប់នូវរាល់សំណួរ ក៏ដូចជាហេតុផលមួយចំនួន ដែលបានសួរទៅកាន់ពួកគេទៀតផង។

ក្រោយមកមន្រ្តីក្នុងតំបន់ ក៏បានរាយការណ៍ និងរៀបចំសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែមលើករណីមួយនេះផងដែរ ៕


ទស្សនាវីដេអូ៖


ប្រភព៖ Daily Mail
ប្រែសម្រួល៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email