Loading...

Monday, January 9, 2017

បុរសពិការដៃទាំងគូម្នាក់ តស៊ូមើលថែ និងចិញ្ចឹមម្តាយចាស់ជរា ដាច់​ខាត​មិន​​ឱ្យ​ម៉ែឃ្លាន​​ដាច់​​ពោះ​​​ឡើយ


ប្រទេសចិន ​៖ គេ​ថា ម្តាយ​ឪពុក​មើល​កូន​១០​នាក់​រស់ តែ​កូន​១០​នាក់​ចិញ្ចឹម​ម្តាយ​ឪពុក​មិន​រស់​ ។ វា​ជា​ការ​ពិត​ នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ដែល​កូន​ៗ​​ភាគច្រើន ​រអ៊ូ​មិន​ចង់​ឱ្យ​ម្តាយ​ឪពុក​នៅ​ជាមួយ​ទេ ហើយ​ពេល​ខ្លះ​ទៀត​ ដេញ​ពួក​គាត់​​ឱ្យ​ទៅ​ជាមួយ​កូន​មួយ​ទៀត ឬ​ក៏ទៅ​នៅ​វត្ត​ ។ តែ​សម្រាប់​កសិករ​ពិការ​ដៃ​ទាំង​២ម្នាក់​ឈ្មោះ Chen Xingyin អាច​ចិញ្ចឹម​ម្តាយ​អាយុ​៩១​ឆ្នាំ រស់​បាន​យ៉ាង​ស្រណុក​ ។

កសិករ​​កំសត់ Chen មិនមែន​ជា​កសិករ​ធម្មតា​ឡើយ​ ។ គាត់​បាន​បាត់​បង់ដៃ​ទាំង​សងខាង តាំងពី​គាត់​មាន​អាយុ​៧​ឆ្នាំម្ល៉េះ ដោយ​សារ​តែ​ឆក់​ខ្សែភ្លើង ​។ ការ​បាត់បង់​នេះ ធ្វើ​ឲ្យ​គាត់​​ត្រូវ​រស់នៅ​យ៉ាង​លំបាក​ខុស​ពី​មនុស្ស​ធម្មតា​ ។ តែបើ​យើង​មើលការ​រស់នៅ​របស់​គាត់​​ប្រចាំ​ថ្ងៃ​វិញ ទើប​យើង​ដឹង​ថា គាត់​មាន​ភាព​រហ័សរហួន​ប៉ុនណា​។

លោក Chen មើលថែ​ចម្ការ​របស់​គ្រួសារ ហើយ​ថែម​ទាំង​ចំអិនម្ហូប និង​​បញ្ចុក​ម្តាយ​ចំណាស់​របស់​គាត់ថែម​ទៀត​ផង​។ គាត់​ប្រើ​ជើង​​របស់​គាត់​ស្ល ហើយ​យក​មាត់​ខាំ​ស្លាបព្រា​ទៅ​បញ្ចុក​ម្តាយ​គាត់​។ ដោយសារ​តែ​ឃើញ​ដូចនេះ មាន​មនុស្ស​នៅ​តាម​បណ្តាញ​សង្គម​ជា​ច្រើន មានការ​កោតសរសើរ​លោក Chen ពី​ការ​តស៊ូ​របស់​លោកណាស់ ។




សូមទស្សនាវីដេអូ៖


loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email