loading...
Loading...

Friday, January 20, 2017

ចែៗ ពិតជាចិត្តបានណាស់!! អ្នក​ភូមិ​ឥណ្ឌា​ដេរ​​ខោអាវ​ឲ្យ​ដំរី​ទំហំ​យក្ស​ ខ្លាច​ពួក​វា​​​រងា!!

loading...

Loading...

អ្នក​ភូមិ​ឥណ្ឌា​មួយ​​ក្រុម​​ បាន​នាំ​គ្នា​​ដេរ​​ផ្គុំ​សាច់​ក្រណាត់​​ចម្រុះ​ពណ៌​​គ្នា​ទៅ​​ជា​​ខោអាវ​​រងា​ទំហំ XXXXXXXL ​​​ឲ្យ​​ដំរី​ជា​ច្រើន​​ក្បាល ​ខណៈ​អាកាសធាតុ​​ចុះ​ត្រជាក់​។

អ្នក​​ភូមិ​ទាំង​​នេះ​​ត្រូវ​គេ​ដឹង​ថា​រស់​​នៅ​​ក្បែរ​មជ្ឈមណ្ឌល​​អភិរក្ស និង​ថែទាំ​ដំរី​ Wildlife SOS ​ស្ថិត​នៅ​​ទីក្រុង​ Mathura ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ ដោយ​ពេល​យប់​ខ្លះ​សីតុណ្ហភាព​​ចុះ​ដល់​ក្រោម​​សូន្យ​អង្សា​ឯណោះ។​


ដំរី​​​ចំនួន​​២០​ក្បាល​រស់​នៅ​មជ្ឈមណ្ឌល​ខាង​លើ ​ត្រូវ​​បាន​គេ​ជួយ​សង្គ្រោះ​ពី​ការ​ជួញ​ដូរ​ខុស​ច្បាប់​ ឬ​​តាម​វង់​សម្ដែង​សៀក​​ជា​ដើម។ ​នៅ​​ទី​នេះ​ វា​​បាន​ងូតទឹក​​ញឹក​ញាប់ មាន​អាហារ និង​ការ​ថែទាំ​​បាន​ល្អ​ថែម​ទៀត។

លោក​ Kartick Satyanarayan ជា​សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​​មជ្ឈមណ្ឌល​ Wildlife SOS ប្រាប់​​សារព័ត៌មាន​ឥណ្ឌា Times of India ថា "​វា​ជា​រឿង​សំខាន់​ក្នុង​ការ​​ការពារ​​ដំរី​របស់​យើង​ពី​​​អាកាសធាតុ​​ត្រជាក់​ខ្លាំង​ក្នុង​រដូវ​រងា​នេះ ព្រោះ​​ពួក​វា​ងាយ​នឹង​​​កើត​ជំងឺ​រលាក​សួត និង​រលាក​សន្លាក់​ជា​ដើម ដែល​ពួក​យើង​ត្រូវ​​យក​ចិត្ត​ទុក​ដាក់៕" សូម​ទស្សនា​បណ្ដុំ​រូបភាព​ខាង​ក្រោម៖









loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email