Loading...

Saturday, January 14, 2017

ភ្ញាក់ផ្អើល!! ក្រោមមានការអះអាងពីក្រុមបុរាណវិទូថាបានប្រទះឃើញផ្នូររបស់មេទ័ពចិន «គួន អ៊ី» និងកាំបិតក្បាលនាគ!!


ប្រទេសចិន៖ ប្រវត្តិរបស់មេទ័ព "គួន អ៊ី" គឺជាទេវតានៃភាពស្មោះត្រង់ ដែលជនជាតិចិនស្ទើរមួយនគរទៅហើយ គោរព និងចាត់ទុកលោកមេទ័ពជាអាទិទេព្យ ជាព្រះ ជាទេវតា ដែលតំណាងឲ្យភាពស្មោះត្រង់ និងយុត្តិធម៌។ រឿងនេះ មិនត្រឹមត្រូវបានគេចារក្នុងប្រវិត្តសាស្រ្តចិននោះ ប៉ុន្តែក៏មានការនិយាយតៗគ្នា ពីជំនាន់១ទៅជំនាន់ដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបុរាណវិទ្យាមួយក្រុម បានជីកដីខាងលើនៃទិសខាងត្បូង ក្នុងតំបន់ផ្នូរបុរាណ ពួកគេក៏ប្រទះឃើញនូវ រាងកាយសាកសព នៅក្នុងខេត្ត ស៊ូចូវ។ ក្រោយពេលដែលបានជីករកឃើញហើយ អ្នកភ្នាក់ងារបានរកឃើញនូវសពដែលកំបុតក្បាល ជាមួយនឹងសពនារីម្នាក់នៅជិតនោះដែរ ប៉ុន្តែនោះមិនមែនជាភរិយារបស់គាត់ ស្រី្តនោះ ត្រូវបានគេសន្និដ្ឋានថាជាសពស្រ្តីរបស់ស្រីស្នូម។

ភ័ស្តុតាងដែលក្រុមអ្នកបុរាណវិទ្យាទាំងនោះ ជឿថាជា ផ្នូររបស់មេទ័ព «គួន អ៊ី» នោះគឺការរកឃើញផ្លែកាំបិតរូបនាគដែលមេទ័ព «គួន អ៊ី» ធ្លាប់តែកាន់ប្រយុទ្ធលើសមរភូមិ។ នេះជាតម្រុយតែមួយគត់ដែលអ្នកបុរាណវិទូសន្និដ្ឋានថាអាចផ្នូរលោកមេទ័ព «គួន អ៊ី»។ ទោះជាយ៉ាងណាក៏ ការស៊ើបអង្កេត និងរុករកភ័ស្តុតាងកំពុងបន្ត មិនទាន់បិទបញ្ចប់នៅឡើយ៕







ប្រភព៖ បរទេស
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email