Loading...

Friday, January 13, 2017

សូមប្រុងប្រយ័ត្នពេលចូលបង្គន់!! សត្វក្អែប១យ៉ាងធំ ត្រូវបរុសម្នាក់ប្រទះឃើញក្នុងចាន់បង្គន់ ពេលចូលបត់ជើង!! (មានវីដេអូ)


ប្រភពពីហ្វេសប៊ុក៖ តាមរយៈអ្នកលេងបណ្តាញសង្គមខ្មែរ មានគណនីមួយបានបង្ហោះ និងជូនជាដំណឹងដល់ អ្នកគ្រប់គ្នា ត្រូវប្រុងប្រយ័ត្ន ពេលចូលបត់ដៃ​បត់ជើង​ក្នុងបន្ទប់ទឹក ឬបង្គន់ ទោះជានៅផ្ទះក្តី នៅតាមកន្លែងសាធារណៈក្តី។

ជាក់ស្តែងម្ចាស់គណនីរូបនេះ បានប្រទះឃើញសត្វក្អែប ១ក្បាលយ៉ាងធំ ធ្លាក់ចូលនៅក្នុងចាន់បង្គន់ ពេលគាត់បម្រុងបត់ជើងក្នុងបង្គន់។ តែសំណាងល្អ គាត់បានឃើញវាមុន ហើយក៏បានចាប់វាចេញពីចាន់បង្គន់ដោយប្រុងប្រយ័ត្ន ព្រោះក្អែបជាប្រភេទសត្វមានពិស ដែលអាចខាំមនុស្សយើងរបួស និងមានការឈឺចុកចាប់ ក៏មិនចាញ់សត្វពស់ប៉ុន្មានដែរ។
ហេតុការណ៍ស្រដៀងគ្នានេះដែរ កាលពីពេលកន្លងទៅ នៅប្រទេសថៃក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញហេតុការណ៍សត្វពស់ថ្លាន់ចេញពីចាន់បង្គន់ ខាំពងស្វាសរបស់បុរសម្នាក់ បណ្តាលឲ្យរបួសធ្ងន់។

ថ្មីៗនេះនៅស្រុកខ្មែរ យើងក៏មានហេតុការណ៍សត្វអសិរពិស ចូលសម្ងំក្នុងបន្ទប់ទឹក ឬបង្គន់ផងដែរ នេះបើតាមការសង្គេតលើបណ្តាញសង្គមហ្វេសប៊ុក។

ដូចពាក្យចាស់លោកពោលថា «ការពារប្រសើរ ជាងព្យាបាល» ដូច្នេះហើយ សូមបងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ដោយប្រការណាមួយ ដែលយើងពុំអាចនឹកស្មានដល់។

សូមទស្សនាវីដេអូ៖

loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email