Loading...

Monday, January 9, 2017

បុរសជាឪពុកម្នាក់ យកដុំថ្មចោលទៅលើកញ្ចក់រថយន្ត១គ្រឿង កំពុងបើកបរលើឆ្នេរសមុទ្រយ៉ាងគ្រោះថ្នាក់!!


ប្រភពពីបរទេស៖ តាមរយៈវីដេអូខាងក្រោមនេះ យើងឃើញរថយន្ត១គ្រឿង កំពុងបើកបរលើឆ្នេរសមុទ្រ ដោយមនុស្ស ២នាក់ក្នុងរថយន្តនោះ ឆ្ពោះទៅកាន់ផ្នែកម្ខាងទៀតនៃឆ្នេរសមុទ្រ ដែលនឹងត្រូវឆ្លងកាត់តាមកន្លែងគ្រូសារ១ រួមទាំងក្មេងៗកំពុងលេងលើឆ្នេរនោះផងដែរ។

មិនចាំយូរ!! ដោយឃើញគ្រោះថ្នាក់កំពុងតែជិតមកដល់ បុរសជាឪពុកក្មេងៗទាំងនោះ ក៏បានរត់ទៅយកដុំថ្ម ១ដុំធំចោលទៅលើកញ្ចក់រថយន្តនោះភ្លាម ដើម្បីឲ្យវាឈប់។ ព្រោះគាត់ដឹងយ៉ាងច្បាស់ថារថយន្តនោះ នឹងបង្ករគ្រោះថ្នាក់ដល់ជីវិតកូនតូចៗរបស់គាត់។ តាមពិតគាត់គ្រាន់តែចង់បញ្ឈប់រថយន្តនោះ ភ្លាមៗប៉ុណ្ណោះ ខណៈកូនៗគាត់កំពុងតែលេងលើឆ្នេរយ៉ាងសប្បាយ។

តាមពិតការបើកបររថយន្តលើឆ្នេរសមុទ្រ គឺជាទង្វើរមួយខុសច្បាប់។ ទោះបីជាយ៉ាងនេះក្តីអ្នកបើកបររូបនោះ មិនបានអើពើនិងច្បាប់នោះទេ។ ពួកគេបែរជាបើករថយន្តដឹកស្រីស្នេហ៍ធ្វើតែមិនដឹង៕

(សូមអូសចុះក្រោម ដើម្បីទស្សនាវីដេអូ)




សូមទស្សនាវីដេអូអំពីសកម្មភាពទាំងស្រុកដូចទទៅ៖

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email