Loading...

Tuesday, January 31, 2017

ភ្ញាក់ផ្អើលពេញហ្វេសប៊ុកទៀតហើយ!! រដ្ឋាភិបាលថៃចែកជូន Free ឯវិទ្យុ ABC លួចមកលក់យកលុយពីខ្មែរ!! (មានវីដេអូ)


ប្រភពពីហ្វេសប៊ុក៖ កាលពីថ្ងៃទី៣០ ខែមករានេះ វេលាម៉ោង ៥ល្ងាច មានគណនីហ្វេសប៊ុកមួយឈ្មោះ «คุณชาย โอ้» មានបង្ហោះសារ និងវីដេអូរបស់ប៉ុស្ដិ៍ទូរទស្សន៏ថៃមួយ ដែលធ្វើឲ្យផ្ទុះការរភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។ តាមខ្លឹមសាររបស់ប្រភពគណនីហ្វេសប៊ុកខាងលើបានឲ្យដឹងថា វិទ្យុ ABC ដឹកនាំដោយលោកអាចារ្យ A បានលួចនាំចូលទឹកដោះគោ ឬ (ភាសាថៃថា៖ นมโรงเรียน) ដែលរាជរដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យផលិត ទុកសម្រាប់តែចែកចាយជូនសិស្សសាលាថៃ ដោយឥតគិតថ្លៃ(Free...Free) ប៉ុន្តែត្រូវបានមកលក់យកលុយពីប្រជាជនខ្មែរទៅវិញ។

គួរបញ្ជាក់ផងដែរ រហូតមកដល់ម៉ោង ១២យប់ថ្ងៃដដែរនេះ ពុំទាន់មានការបកស្រាយណាមួយ ជុំរឿងដ៏កក្រើកនេះ ពីក្រុមងាររបស់វិទ្យុ ​ABC នៅឡើយទេ។

ខាងក្រោមនេះ គឺជាខ្លឹមសារដើមរបស់គណនីហ្វេសប៊ុកខាងលើដែលបានអះអាង៖
[វិទ្យុABCតាមពិតជាក្រុមចោសោះ...សូមជួយ Share ឲ្យអាចារ្យ អេ បានមើលផង]
☞ក្រុមការងាររបស់Thai PBS ប្រចាំប្រទេសថៃ បានចុះទៅស្រាវជ្រាវគ្រប់ប៉ុស៏វិទ្យុABCក្នុងខេត្តក្រុងនានានៃទូទាំងប្រទេសកម្ពុជា..។
☞ទឹកដោះគោ ឬ (นมโรงเรียน)ដែលជាផលិតផលរបស់ប្រទេសថៃដែលរាជរដ្ថាភិបាលថៃឲ្យផលិតដើម្បីទុកចាកចាយឲ្យសិស្សសាលា ឬ អ្នករៀន ហ្រ្វី...។☞តែបែរជាក្រុមវិទ្យុABCដែលមានអាចារ្យ អេ ជាបងធំ បានលូចនាំយកទឹកដោះគោដោយគ្មានការអនុញាតិ និង ខុសច្បាប់មកចែកចាយលក់ឲ្យពលរដ្ធខ្មែរ និង នៅតាមបណ្តាខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា.។ល។..
☞ចំណែកកូនខ្មែរយើងអត់មាននរណាដឹងម្នាក់សោះ ចឹងតើបានក្រុមរបស់វិទ្យុABCបោកប្រាស់បាន..។




សូមទស្សនាវីដេអូអំពីការចុះមកស្រាវជ្រាវគ្រប់ប៉ុស៏វិទ្យុABC តាមខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា៖


loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email