loading...
Loading...

Wednesday, January 11, 2017

អ្នកគាំទ្រប្រកែកគ្នា​ថាមិនមែនជាអតីតFreshie Boy លេខ១ ឆ្នាំ២០០៦ លោក «ថៃ នរៈពិទូ» ដោយសម្អាងនឹងហេតុផល...!!

loading...

Loading...

ខេត្តបាត់ដំបង៖ ក្រោយពីរូបថតមួយសន្លឹក ដែលទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបង្ហោះកាលពីម្សិលមិញ ត្រូវបានគេនាំគ្នាចែកចាយតៗគ្នា ព្រោះវាជារឿងមួយមិនគួរឲ្យជឿទាល់តែសោះ ដែលលោក ថៃ នរៈពិទូ និងប្រពន្ធ សុទ្ធជាកូនអ្នកមានមុខមានមាត់ ត្រូវបានសមត្ថកិច្ចចាប់បាន ពាក់ព័ន្ធនឹងរឿងគ្រឿងញៀនយ៉ាងដូច្នេះ។

ប៉ុន្តែទោះបី ជាមានភស្តុតាង និងរូបថតច្បាស់ដល់ថ្នាក់នេះក៏ដោយ ក៏មានអ្នកគាំទ្រមួយចំនួន នៅមិនជឿ ហើយនាំគ្នាគិតថា ជាមនុស្សផ្សេងគ្នា គ្រាន់តែមុខមាត់ស្រដៀង និងឈ្មោះដូចគ្នា ហើយការធ្វើបែបនេះ គឺដើម្បីទាញចំណាប់អារម្មណ៍ រឺការថតកុនតែប៉ុណ្ណោះ។ ជាពិសេសអ្វីដែលសំខាន់ជាងនេះទៅទៀត អ្នកគាំទ្រ បានយករូបថតកាលពីមុនរបស់លោក ថៃ នរៈពិទូ មកប្រៀបធៀបនឹងរូបបច្ចុប្បន្នទៀត ដែលរូបពីមុនរបស់លោក មានប្រជ្រុយលើបបូរមាត់ តែបែរជារូបបច្ចុប្បន្ន មិនមានប្រជ្រុយត្រង់ទីនោះ និងមានស្នាមខ្មៅធំមួយ នៅលើថ្គាមទៀត ដូច្នេះចំនុចនេះ គឺបានធ្វើឲ្យពួកគេ មិនជឿថា ជាលោក ថៃ នរៈពិទូឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ?





ប្រភព៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email