Loading...

Wednesday, January 11, 2017

វីដេអូនាំខ្លួន និងព័ត៌មានលម្អិតជុំវិញអតីត Freshie Boy លេខ១ ឆ្នាំ២០០៦ គឺលោក «ថៃ នរៈពិទូ» នៅខេត្តបាត់ដំបង!!


ខេត្តបាត់ដំបង៖ ថ្ងៃទី 09 មករា 2017 វេលាម៉ោង 23:10 នាទីនៅចំណុចហាងខារ៉ាអូខេ យីហោ ដឹសោន ហ្វាមីលីខេធីវី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកឈឿង គឹមសុង ប្រធានក្រុម បង្ការ បង្ក្រាប បានដឹកនាំកំលាំង សហការជាមួយ
ករិយាល័យប្រឆាំងគ្រឿងញៀន និង កំលាំងអន្តរាគមន៍ប្រឆាំងបទល្មើស បានចុះប្រត្តិបត្តិការបង្ក្រាប ករណីផ្តល់ទីកន្លែង និង រក្សាទុកគ្រឿងញៀនហាមឃាត់ខុសច្បាប់ 01 ករណី ក្នុងបទល្មើសជាក់ស្តែង។

វត្ថុតាងចាប់យករួមមាន៖
- ថ្នាំញៀនប្រភេទកេតាមីន ( KETAMINE ខេ ) ចំនួន03 កូនថង់ទម្ងន់0,88ក្រាម
- ឧបករណ៍( ពុម្ភ ) សំរាប់កែឆ្នៃថ្នាំញៀនអិុចស្តាសីុ ចំនួន 02
- ថ្នាំអំពូល Diazepam ចំនួន02អំពូល, ថ្នាំគ្រាប់ZEPAM ចំនួន 16 បន្ទះ
- ដែកកេះចំនួន 03, គម្របដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន 01
- បំពង់ទុយោបឺុតចំនួន 01 ដំុ, ថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន, ក្រដាស់អាលុយមីញ៉ូមចំនួន 01 ដុំ


ក្នុងកិច្ចប្រត្តិបត្តិការនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន 06 នាក់
01. ឈ្មោះ ហេង យូសុង ភេទប្រុស អាយុ 24ឆ្នាំមានទីលំនៅភូមិ 13មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
02. ឈ្មោះ ថៃ នរ ពិទូ ភេទប្រុស អាយុ 32ឆ្នាំ មានទីលំនៅ ភូមិអូរឫស្សី២ ខណ្ឌ7មករា រាជធានីភ្នំពេញ។
03. ឈ្មោះ ភា ប៊ុនហេង ភេទប្រុស អាយុ 32ឆ្នាំ មានទីលំនៅ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
04. ឈ្មោះ ហាប់ សុវត្ថិ ភេទប្រុស អាយុ 29ឆ្នាំ មានទីលំនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
05. ឈ្មោះ អោក រតនៈប៉ុណ្ណិកា ភេទស្រី អាយុ 27ឆ្នាំ មានទីលំនៅសង្កាត់បឹងកក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
06. ឈ្មោះ ហ៊ុន ម៉ាណេ ភេទស្រី អាយុ27ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។









(សូមអរគុណប្រភពព័ត៌មាន រូបភាព និងវីដេអូពី គណនីហ្វេសប៊ុកឈ្មោះ «Ses Samut»។)
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email