Loading...

Thursday, January 5, 2017

G-Dragon សម្ញែង​ Lamborghini ថ្មី​តម្លៃ​ជាង​៤០​ម៉ឺន​ដុល្លារ


G-Dragon ប្រធាន​ក្រុមBig Bang ថ្មី​ៗ​នេះ​​បាន​បង្ហោះ​រូប​ឡាន​មួយ​សន្លឹក​លើ​ Page Instagram របស់​ខ្លួន ដោយ​សរសេរ​ភ្ជាប់​ជាមួយ​​ពាក្យ​អង់គ្លេស​ថា "Catch me if you can" ។

រូប​នោះ​ជា​ឡាន​ថ្មី​របស់ GD ដែល​ជា​ម៉ាក Lamborghini Aventador LP-700-4 តម្លៃ​៥០០​លាន​វ៉ុន​(​៤១៩ ០០០​ដុល្លារ)។ អាចនិយាយ​បាន​ថា​តារា​វ័យ​២៨​ឆ្នាំ​​ជា​មនុស្ស​ដែល​ស្រឡាញ់​ឡាន​ម៉ាក Lamborghini ព្រោះ​កន្លង​ទៅ​គេ​ក៏​មាន​ឡាន​១​គ្រឿង​ទៀត​ប្រភេទ Lamborghini Aventador មួយ​ផង​ដែរ។ យ៉ាងណា​ គេ​មិន​បាន​បញ្ជាក់​ថា ការ​បង្ហាញ​ឡាន​ថ្មី Lamborghini Aventador LP-700-4 នេះ G-Dragon បាន​លក់​ឡាន​ចាស់​ឬ​រក្សា​ទុក​យ៉ាង​ណា​ទេ។

ក្រៅ​ពី​សំញែង​ឡាន​ថ្មី​ខាង​លើ​ ក្នុង​ព្រឹត្តិការណ៍​ SBS Gayo Daejun កាល​ពី​ខែ​មុន ដោយ​សំដែង​រួម​​បទ (₩ 1,000,000) ​គ្នា​ជាមួយ CL, Okasian, BewhY និងTeddy តារា​​ចម្រៀង G-Dragon បាន​ពាក់​នាឡិកា​ដៃ​ម៉ាក Richard Mille ដែល​តម្លៃ​ដល់​៥០៣ ០០០​ដុល្លារ​ឯណោះ៕



ប្រភព៖ Allkpop
ប្រែ​សម្រួល៖ Sabay News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email