Loading...

Saturday, January 14, 2017

សត្វ​​ត្រកួតសមុទ្រ ឬ​ Godzilla ដែលមានទំហំធំ​មិនចាញ់​មនុស្ស​​លោក តែងតែស្វែង​រក​​ចំណី​​​​​នៅ​បាត​សមុទ្រ​ជ្រៅ


សកម្មភាព​រក​ចំណី​របស់​សត្វ​ត្រកួត​​​Godzilla មួយ​ក្បាល​​​​​​នៅ​ក្រោម​ផ្ទៃ​ទឹក​នៃ​មហាសមុទ្រ​​ប៉ាស៊ីហ្វិក កំពុង​ទទួល​ការ​​ចាប់​អារម្មណ៍​ខ្លាំង​ពី​មនុស្ស​ជា​ច្រើន​។ នេះ​បើ​តាម​​សារព័ត៌មាន​ Daily Mail ។

សកម្មភាព​សត្វ​ត្រកួត​​​​មួយ​ក្បាល​​ខាង​លើ​​ដែល​មាន​ប្រវែង​ ៦​ហ្វ៊ីតថ៍ (ប្រហែល១,៨​ម៉ែត្រ) ​ថត​ដោយ​អ្នក​មុជ​ទឹក​គឺ​លោក ​Steve Winkworth ស្ថិត​នៅ​​​​កន្លែង​មុជ​ទឹកCabo Marshall ​​​នៅ​ភាគ​ខាង​ជើង​​​ឆ្នេរ​សមុទ្រ​​នៃ​កោះ ​Isabela ក្នុង​កម្រង​កោះGalapagos (ក្បែរ​ប្រទេស​​អេក្វាឌ័រ)​។

​សត្វ​​​​​​ត្រកួត​​​Godzilla គេ​អាច​ឃើញ​ត្រដុស​ចម្រុះ​នៅ​បាត​សមុទ្រ​​មុន​ពេល​ហែល​ឡើង​​​ទៅ​លើ​ផ្ទៃ​ទឹក​​ដើម្បី​ស្រូប​ខ្យល់។ Godzilla អាច​ហែល​សំកាំង​ក្នុង​ទឹក​បាន​ដោយ​ប្រើ​កន្ទុយ​វែង​របស់​វា៕




សូមទស្សនាវីដេអូ៖



ប្រភព៖ បរទេស
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email