Loading...

Saturday, January 7, 2017

ឡូយអី ឡូយម្ល៉េះ​ Honda!! ម៉ូតូ​នេះ​អាច​ឈរ​ដោយ​ខ្លួន​ឯង​បាន​ មិន​ត្រូវ​ការ​ជន្ទល់!!


ក្រុមហ៊ុន​ហុងដា​បាន​បង្ហាញ​បច្ចេកវិទ្យា​ម់ូតូ​ជំនាន់​ថ្មី​ដ៏​អស្ចារ្យ​មួយ​ក្នុង​កម្មវិធី​ CES ​ដែល​អាច​ឈរ​ដោយ​ខ្លួន​ឯង​ និង​​អាច​ដើរ​តាម​ម្ចាស់​ទៅ​កាន់​កន្លែង​ចត​ទៀត​ផង។

​​​ម៉ូតូ​ដែល​បង្ហាញ​ជា​ប្រភេទ​ម៉ូតូ​គំរូ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Honda Riding Assist ដោយ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ខាង​លើ​គេ​អាច​ឃើញ​ផ្ទាល់​ភ្នែក​ថា​ម៉ូតូ​ពិត​ជា​អាច​ឈរ​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​ជន្ទល់​ទប់។ ក្រុមហ៊ុន​ហុងដា​ក៏​បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ដែល​មាន​បង្ហាញ​ពី​ម៉ូតូ​ដើរ​តាម​ម្ចាស់​ទៅ​កាន់​ទីតាំង​ចត។

យ៉ាងណា​ក្ដី​ក្រុមហ៊ុន​ជប៉ុន​​មិន​បាន​បញ្ជាក់​ឡើយ​ថា​ពេល​ណា​ម៉ូតូ​នេះ​ នឹង​ចូល​ក្នុង​សង្វាក់​ផលិតកម្ម​ផលិត​នោះ​ទេ៕​

ប្រភព៖ Dailymail
ប្រែ​សម្រួល៖  Sabay News
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email