Loading...

Friday, January 20, 2017

ក្តៅៗ មុននេះបន្តិច!! លោកឧកញ៉ា «ហុង ពីវ​» ប្រកាសឲ្យតាមចាប់ខ្លួនអតីតបុគ្គលិក IT ម្នាក់ ព្រមទាំងផ្តល់រង្វាន់ ៥០០០ដុល្លារ!!



ប្រភពពីហ្វេសប៊ុក៖ នៅមុននេះបន្តិច តាមរយៈគណនីហ្វេសប៊ុក Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ ដែលជាផេគរបស់លោក លោកឧកញ៉ាហុង ពីវ​ បានប្រកាសតាមចាប់ខ្លួនអតីតបុគ្គលិក IT ម្នាក់ ព្រមទាំងផ្តល់រង្វាន់ ៥០០០ដុល្លារ ប្រសិនផ្តល់ព័ត៌មានឈានទៅដល់ការចាប់ខ្លួន ។ លោកបានបង្ហោះរូបមួយសន្លឹក ដែលបានសរសេរថា៖

ជនខិលខូចឈ្មោះ តាន់ តុលា ជាអតីតបុគ្គលិក IT មានអាយុ ២៩ឆ្នាំ បានលួចលុយក្រុមហ៊ុន និងឡានក្រុមហ៊ុនម៉ាក់ Highlander 2009 ពណ៌ ស ដែលមានស្លាកលេខ ភ្នំពេញ 2AD-2898 ។
បើបងប្អូនបានឃើញជនដូចរូបខាងលើ សូមផ្តល់ព័ត៌មានតាម Tel : 092 633 382/ 088 88 72 888 ព័ត៌មានដែលឈានដល់ការចាប់ខ្លួន ក្រុមហ៊ុននឹងជូនរង្វាន់ $ 5000 សូមអរគុណ។
ដូចច្នេះសូមប្រិយមិត្តមេត្តាជួយចែករំលែកដើម្បីឈានទៅដល់ការចាប់ខ្លួនបុរសម្នាក់នេះ។



សូមអរគុណប្រភព៖ amapapa.com
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email