loading...
Loading...

Saturday, January 14, 2017

ភ្ញាក់ផ្អើល ពេញហ្វេសប៊ុកនៅខ្មែរ!! តារាសម្ដែងស្រីសឹង្ហបុរីអ្នកនាង Jeanette Aw មកធ្វើជាអ្នកកំដរកូនក្រមុំខ្មែរ នាព្រឹក

loading...

Loading...

ភ្នំពេញ៖ តារាសម្ដែងស្រីសឹង្ហបុរី អ្នកនាង Jeanette Aw ដែលមានទស្សនិកជនខ្មែរជាច្រើន បានស្គាល់ និងគាំទ្រនាងយ៉ាងច្រើន បន្ទាប់ពីនាងធ្លាប់មានវត្ដមាននៅលើទឹកដីកម្ពុជាជាច្រើនដង ជាមួយនិងរឿងភាគនារីនូយ៉ា បានបង្ហាញខ្លួនជាមួយនឹងសំលៀកបំពាក់ខ្មែរ ក្នុងនាមជាអ្នកកំដរកូនក្រមុំ នាព្រឹកនេះ។

នេះបើតាមរូបភាពមួយសន្លឹក និងសារដ៏ខ្លីដែលនាងទើបតែបង្ហោះឡើង នៅក្នុងបណ្ដាញសង្គម បានបង្ហាញឲ្យដឹងថា នាពេលនេះនាងកំពុងតែមានវត្ដមាន នៅក្នុងក្រុងភ្នំពេញ និងកំពុងតែចូលរួមក្នុងពិធីមង្គលការមួយ ជាមួយនឹងសំលៀកបំពាក់ខ្មែរ ដែលនាងបានបញ្ជាក់ថា នាងកំពុងតែធ្វើជាអ្នកកំដរកូនក្រមុំ។

ធ្លាប់តែឃើញនាងស្លៀកពាក់បែបទាន់សម័យ ចុះនៅពេលដែលនាងស្លៀកពាក់បែបខ្មែរបុរាណ បែបហូលផាមួង អាវប៉ាក់ ចងក្បិនវិញ តើយ៉ាងណាវិញ?

សូមមើលរូបភាពខាងក្រោម៖







ប្រភព៖ ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email