Loading...

Saturday, January 14, 2017

រូបថតស្អាតៗត្រជាក់ភ្នែក ជាច្រើនសន្លឹក របស់តារាស្រីសឹង្ហបុរីដ៏ល្បី Jeanette Aw មកធ្វើជាអ្នកកំដរឲ្យកូនក្រមុំខ្មែរ (មានវីដេអូ)


ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ ប្រធានបទដែលពេញនិយម និងមហាជនចាប់អារម្មណ៍ជាងគេ គឺតារាសម្តែងស្រី សឹង្ហបុរី នាង Jeanette Aw បានធ្វើជាអ្នកកំដរឲ្យកូនក្រមុំខ្មែរ ព្រោះវាជារឿងមួយដែលកម្រ និងនឹកស្មានមិនដល់។

រូបថតជាច្រើនសន្លឹក របស់តារាស្រីរូបនេះ ពេលស្លៀកឈុតប្រពៃណីខ្មែរ ត្រូវបានគេសរសើរគ្រប់ៗគ្នា មិនដាច់ពីមាត់ថា រូបនាង ពិតជាស្រស់ស្អាតខ្លាំងបំផុត ជាងនាងស្លៀកឈុតធម្មតាទៅទៀត។

ក្នុងនោះដែរ អ្នកគាំទ្របានចាប់អារម្មណ៍ថា ប្រហែលជាកូនក្រមុំ ត្រូវជាមិត្តជិតស្និទ្ធ ជាមួយនឹងនាង Jeanette Aw ខ្លាំងហើយ ដល់ថ្នាក់នាង សុខចិត្តជិះយន្តហោះពីស្រុកគេ មកធ្វើជាអ្នកកំដរយ៉ាងដូច្នេះ។ ជាពិសេស បើមើលសកម្មភាពរបស់នាង Jeanette Aw ហាក់ដូចជាពេញចិត្ត ក្នុងការធ្វើជាអ្នកកំដរ ថែមទាំងស្រលាញ់ និងយកចិត្តទុកដាក់ជាមួយ កូនក្រមុំទៀតផង ដោយឃើញនាង កាន់ដៃកូនក្រមុំយ៉ាងស្អិត ពេលចុះពីកាំជណ្តើរ៕

ខាងក្រោមជារូបថតជាច្រើនសន្លឹក របស់នាង Jeanette Aw ដែលតែងខ្លួនជាអ្នកកំដរ តោះមើលទាំងអស់គ្នា៖













ប្រភព៖ ខ្មែរឡូត

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email