Loading...

Sunday, January 15, 2017

ពលរដ្ឋនាំគ្នាសារទរ ចំពោះប៉ូលិស​ខេត្តបាត់ដំបង​ឈានមុខ ចាត់ការ​យានយន្ត​ប្រើ​អំពូល ​Laser ឬ LED!!


បាត់ដំបង៖ យានយន្ត ដែល​ប្រើ​អំពូល ​Laser ឬ LED មាន​ពន្លឺ​ចាំង​ខ្លាំង​បានធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នកបញ្ជា​យាន្ត​ក្នុងទិសដៅ​ផ្ទុយគ្នា ជារឿយៗ​ករណីនេះ​បានធ្វើឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ និង​រងរបួស ព្រមទាំង​ខូចខាត​នូវ​ទ្រព្យសម្បត្តិ​មួយចំនួនធំ។​

ក្នុង​រយៈពេល​កន្លងទៅ​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង បាន​បញ្ជា​ឱ្យ​ចរាចរណ៍​ផ្លូវគោក កាក់​ត្រួតពិនិត្យ​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​ពេលយប់ មាន​បំពាក់​អំពូល Laser ឬ LED ត្រូវ​ដោះចេញ​ហើយ​ផាកពិន័យ​តាមផ្លូវ​ច្បាប់។​

ករណីនេះ​មិនមែនជា​ករណី​ទី​១​ទេ​ដែល​ប៉ូលិស​ខេត្តបាត់ដំបង​បានធ្វើ​ហើយ​ចំណាត់ការ​កន្លងទៅ ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ និង​ស្របតាម អនុ​ក្រិ​ត្យ​លេខ ៨៥ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា និង​មាត្រា​៣០​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​នៃ​ព្រះរាជាណាចក្រ​ក​ម្ពុជា។​ ដូច្នេះ​សូម​សាធារណៈជន​មេត្តា​ជ្រាប ​និង​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

បើ​ក្រ​ឡែក​មក​មើល​នៅ​ភ្នំពេញ​វិញ យានយន្ត​ប្រភេទ​ប្រើ​អំពូល​ Laser ឬ LED ខាងលើនេះ មានប្រើ​ព្រោងព្រាត ជាពិសេស​រថយន្ត​ទំនើបៗ ស្លាក​លេខ​ពិសេសៗ ខ្លះ​ពាក់​ស្លាក​លេខ ខ​.​ម និង​ខ្លះទៀត​ពាក់​ស្លាក​លេខ ន​.​ប ហើយ​បើកបរ​ឈ្លើយ​ថែមទៀត​គេ​ពុំ​ឃើញ​សមត្ថ​កិច្ចចាត់ការ​ម្តងណា​ឡើយ។ បើ​កញ្ចក់​បិទ​ស្កុ​ត​ខ្មៅ​វិញ​លែង​និយាយ ខំ​បក​យ៉ាងណា​ក៏​នៅតែមាន​...​មិនដឹង​យ៉ាងម៉េច​?៕





ប្រភព៖ Khmeread

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email