loading...
Loading...

Friday, January 20, 2017

ពិតជាឡូយមែន!! ជប៉ុនដាក់បង្ហាញម៉ូតូគំរូម៉ាក Samurai Zen 2017!!

loading...

Loading...

ប្រសិនបើ​អ្នក​ក្រឡេក​មួយ​ភ្លែត ម៉ូតូ​នេះ​វា​ហាក់ដូច​ជាមាន​រូបរាង​ប្លែក​បន្តិច នេះ​ជា​គំនិត​ច្នៃប្រឌិត​ម៉ូតូ​ម៉ាក Samurai ថ្មី​មួយ ដែល​ជប៉ុន​បាន​ច្នៃ​ឡើង សម្រាប់​មនុស្ស​សម័យថ្មី និង​សម័យ​អនាគតកាល ដោយ​សមស្រប​ទៅតាម​ក្បួនខ្នាត​ប្រពៃណី នៃ​សោភ័ណភាព Zen​ផងដែរ​។

​ជាទូទៅ​រចនាបទ​រប​ស់ជ​ប៉ុន​បែប​ប្រពៃណី Zen គឺ​ផ្អែកទៅលើ​គោលការណ៍​សោភ័ណភាព ដែលមាន​ភាព ទាក់ទាញ ថាមពល​ខ្លាំង រឹងមាំ តុល្យភាព ធម្មជាតិ សេរីភាព និង​ប្រសិទ្ធភាព​។ ​គំនិត​នៃ​ការបង្កើត​ម៉ូតូ Samurai នេះ​ត្រូវ​បានទទួល​ការគាំទ្រ​ជាខ្លាំង ដោយ​វា​មើលទៅ​ស្រដៀង​នឹងរចនាបទ បែប​មនុស្ស​យន្ត​ផង តាមបែប​រូបភាព Origami​ផង និង រូប​Anime ជាដើម​។



​អ្នក​រចនា​ម៉ូដ ២​រូប​គឺ​លោក Artem Smimov និង Vladimir Panchenko ដែលជា​អ្នកចេញ​ម៉ូដ​ម៉ូតូ នេះ​តាមពិតទៅ គឺជា​អ្នក​មិនដែល​ធ្លាប់​ចេញ​ម៉ូដ​ម៉ូតូ​ពីមុន​នោះទេ គឺ​ធ្លាប់តែ​ចេញ​ម៉ូដ​រថយន្ត​ប៉ុណ្ណោះ និង​មានបំណង​សាកល្បង​បញ្ចេញស្នាដៃ​ផលិត​ម៉ូតូ​វិញ​ម្តង​។

​ម៉ូតូ​នេះ​មាន​ភាព​រចនា​ម៉ូដ គួរអោយ​ទាក់ទាញ​មួយបែប មើលទៅ​រឹងមាំ មាន​ប្រព័ន្ធ​ទប់​លំនឹង​ខ្យល់ ធ្វើអោយ​ការបើកបរ លឿន និង​រលូន​។ វា​ក៏​អាចអោយ​អ្នកប្រើប្រាស់​ធ្វើ​ការច្នៃ​បន្ថែម​បំពាក់​គ្រឿង​តុបតែង​បាន​ថែម​ទៀតផង​។ ទោះជា​យ៉ាងនេះ​ក្តី​ចំពោះ​តម្លៃ និង​លក្ខណៈសម្បត្តិ​ផ្សេងៗ​ទៀត​នៅ​មិនទាន់​ប្រកាស អោយដឹង​នៅឡើយ ៕










loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email