loading...
Loading...

Wednesday, February 1, 2017

សាហាវណាស់!! បុរសចំណាស់ម្នាក់ដើរចូលបាញ់ភ្ញៀវក្នុងពិធីមង្គលការផ្អើលពេញព្រះវិហារ!! (មានវីដេអូ)

loading...

Loading...

បុរសជាខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅក្នុងកម្មវីធីមង្គលការមួយកន្លែង បង្កឲ្យមានមនុស្សស្លាប់ និងរបួរសជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រះវិហារមួយកន្លែងស្ថិតនៅក្នុងទីក្រុង Limoeiro de Anadia ប្រទេសប្រេស៊ីល។ ក្នុងវីដេអូ គេបានឃើញកូនកំលោះ និងកូនក្រមុំដឹកដៃគ្នាចូលមកក្នុងព្រះវិហារដូចធម្មតា ហើយបុរសជាខ្មានកាំភ្លើងបានដើរមកពីក្រោយកូនក្រមុំ និងកូនកំលោះទាំងពីនាក់នោះ ហើយពេលមកដល់កន្លែងអង្គុយបុរសជាខ្មាន់កាំភ្លើងរូបនោះបានដកកាំភ្លើងខ្លីពីចង្កោះ និងបាញ់ប្រហារជនរងគ្រោះតែម្តង។

ខ្មាន់កាំភ្លើងមានឈ្មោះថា Betinho ហើយគេបានបាញ់សំដៅទៅលើជនរងគ្រោះបីរូបដែលមកពីគ្រួសារតែមួយដែលក្នុងនោះមានម្តាយឪពុក និងកូនប្រុសមួយរូបផងដែរ។ អាជ្ញារធរបានប្រាប់ឲ្យដឹងថា ការបាញ់ប្រាហារនេះគឺជាការសងសឹកមួយ ព្រោះតែកូនបុរសរបស់ខ្មាន់កាំភ្លើងបានស្លាប់ដែលបង្កឡើងដោយគ្រួសារជនរងគ្រោះ។ យ៉ាងណាក៏ដោយប៉ូលិសបានស៊ើបអង្កេត និងតាមចាប់ខ្លួនខ្មាន់កាំភ្លើងខាងលើនេះ តែរហូតមកទល់នឹងពេលនេះនៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ៕ សូមអរគុណប្រភព៖ ខ្មែរណូត

សូមទស្សនាវីដេអូ៖(ហាមក្មេងក្រោមអាយុ ១៨ឆ្នាំមើល)
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email