loading...
Loading...

Wednesday, February 1, 2017

ពិតជាអស្ចារ្យមែន!! អ្នកជំនាញ IT មិនដាក់ទាន...បែរជាបំពាក់ QR Code ឲ្យលោកតាសុំទានទៅវិញ...ទីបំផុត!!

loading...

Loading...

ជាការពិតណាស់ជីវិតជាអ្នកសុំទានពិតជាពិបាកក្នុងការរស់នៅខ្លាំងមែនទែន រកព្រឹកខ្វះល្ងាច រឺពេលខ្លះរកអ្វីញ៉ាំមិនបានផង។ ដោយឡែកនេះជារឿងពិតមួយដែលបានកើតឡើងចំពោះលោកតាដែលជាអ្នកសុំទានម្នាក់ ហើយបានជួបជាមួយនឹងអ្នកជំនាញ IT រួចអ្នកជំនាញនោះក៏បានជួយគាត់ដោយប្រើប្រាស់បច្ចេកវិទ្យា។ លោកតាដែលជាអ្នកសុំទាននោះបានរស់នៅក្នុងទីក្រុង Shenzhen ខេត្ត Guangdong ប្រទេសចិនជាមួយនឹងជីវភាពក្រខ្សត់ខ្លាំងមែនទែន។

លោកតាដើរសុំទានគេរាល់ថ្ងៃតែម្នាក់ឯងជាមួយនឹងកំប៉ុងតូចមួយ ក្នុងគោលបំណងដើម្បីតែចម្អែតក្រពះតែប៉ុណ្ណោះ។ តែថ្ងៃមួយគាត់បានជួបនឹងបុរសម្នាក់ដែលជាអ្នកជំនាញផ្នែក IT។ ដោយហេតុបុរសម្នាក់នោះមានក្ដីអាណិតអាសូរចំពោះលោកតាអ្នកសុំទានម្នាក់នោះពេក គាត់ក៏បានបង្កើតកម្មវិធីមួយ និងព្រីនវាមកបិតលើកែវតូចដែលគាត់សុំទាននោះ។ កម្មវិធីនោះជាលក្ខណៈ QR Code ដែលតម្រូវឲ្យអ្នកដែលមានបំណងចង់ដាក់ទានឲ្យគាត់នោះប្រើប្រាស់ស្មាតហ្វូនដើម្បីស្កេនកូដដែលបិតលើកែវនោះ។ លោកតាម្នាក់នោះមានការឆ្ងល់ទៅនឹងអ្វីដែលបុរសម្នាក់នោះធ្វើឲ្យគាត់ជាខ្លាំង តែបុរសនោះបានផ្ដាំថាកុំខ្លាចអី គ្រាន់តែទៅសុំទានគេដូចសព្វមួយដងទៅបានហើយ។


ជាការពិតណាស់ រាល់ពេលលោកតាម្នាក់នោះដើរសុំទានគេ មានមនុស្សជាច្រើនបានឆ្ងល់ថាតើ QR Code ដែលបិតលើកែវនោះមានន័យដូចម្ដេច? ដូចនេះពួកគេក៏បានសុំលោកតាម្នាក់នោះស្កេនកូដនោះ។ ពេលស្កេនហើយ ទើបពួកគេដឹងថាវាគឺជារបៀបនៃការដាក់ទានតាមបែបទំនើបដែលពុំធ្លាប់មានពីមុនមក។ ពួកគេមានភាពផ្ញាក់ផ្អើរយ៉ាងខ្លាំងពេលបានឃើញបែបនេះ។ មិនតែប៉ុណ្ណោះ អត្ថន័យក្នុង QR Code នោះក៏បានសរសេរថា “សូមប្រែក្លាយពាក្យថាដាក់ទាន មកជាការបរិច្ចាកវិញ សូមព្យាយាមជួយអ្នកដែលអត់ជាងយើង” ជាមួយនឹងជម្រើសដែលពួកគេអាចជ្រើសរើសបានទៅតាមចំនួនដែលពួកគេចង់ដាក់ទាន រួចប្រាក់ទាំងអស់នោះនឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិចូលក្នុងគណនីរបស់លោកតានោះ ដូចដែលបុរសម្នាក់នោះបានបង្កើតឲ្យ។


ដោយឡែក លោកតាម្នាក់នោះតែដើរសុំទានជារៀងរាល់ថ្ងៃចាប់ពីម៉ោង 11:00 រហូតដល់ ម៉ោង 2:00 ហើយគាត់អាចរកចំណូលបានពី 70-80 yuan ($8-10) ជារៀងរាល់ថ្ងៃ។ មិនយូរប៉ុន្មាន រឿងនេះក៏បានល្បីល្បាញនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយរហូតត្រូវបានគេដាក់ឈ្មោះឲ្យថា “អ្នកសុំទានដោយពុំត្រូវការប្រាក់សុទ្ធ”។ ស្របពេលជាមួយគ្នានេះដែរ មានមនុស្សជាច្រើនបានមានការចាប់អារម្មណ៍ទៅនឹងរឿងមួយនេះខ្លាំងមែនទែន រហូតដល់ពួកគេមានបំណងចង់ជួបជាមួយនឹងលោកតាម្នាក់នោះ ហើយធ្វើពិធីសប្បុរសធម៌ដោយពុំខ្លាចចំណាយប្រាក់ទៀតឡើយ។ គាត់ពិតជាអ្នកសុំទានដ៏អស្ចារ្យ។ ដូចនេះ បច្ចេកវិទ្យាពិតជាអស្ចារ្យ និងអាចជួយមនុស្សជាច្រើនបានទោះក្នុងកាលៈទេសៈណាក៏ដោយ។ ដោយឡែក យើងគួរតែប្រើពាក្យថាបរិច្ចាក ជាជាងពាក្យថាដាក់ទានមែន។ នេះជាមេរៀនមួយដ៏ល្អ។




loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email